ខេត្តបាត់ដំបង
From Wikipedia
Statistics | |
---|---|
ផ្ទៃដី: | 11,702 គម² |
ប្រជាជន: | 793,129 (1998) |
ដង់ស៊ីតេប្រជាជន: | 67.7 inh./km² |
ISO 3166-2: | KH-2 |
Map | |
ខេត្តប្ាត់ដំបងគឺជាខេត្តមួយនៅព្រះរាជាណាចក្រកម្ពុជា។មានខេត្តនិងមានទីក្រងដែលទីក្រង ធំនៅខេត្តនោះ។ទីក្រងជាទី២នៅព្រះរាជាណាចក្រកម្ពុជា។
Contents |
[កែប្រែ] លក្ខណៈភូមិសាស្ត្រ
ខេត្តបាត់ដំបងគីជាខេត្តដែលមានស្ថេរភាពសន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិលអស់ជិត៣ទស្សវត្ស។ប៉ុន្តែទោះបីជាយ៉ាងណា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទនៅតែជួបការលំបាកនៅឡើយដោយហេតុថា ការរកចំនូលតាមគ្រួសារនីមួយៗនៅមានកំរិតទាបបើប្រៀបធៀបនឹងប្រទេសជិតខាង។ ហេតុដូច្នេះហើយបានជាកន្លងមកថ្មីៗនេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍប្រទេសតាមរយៈការរៀបចំនូវផែនការសេដ្ឋកិច្ច សង្គម ថ្នាក់ជាតិសំរាប់ឆ្នាំ២០០១ ២០០៥ ។ ម៉្យាងទៀតខេត្តបាត់ដំបងគឺជាខេត្តមួយមានវិសាលភាពធំទូលាយនិងមានលក្ខណៈភូមិសាស្ត្រល្អក្នុងកិច្ចការអភិវឌ្ឍន៍។ ខេត្តនេះមានទីតាំងស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចំងាយ ២៩១គ.ម ពីទីក្រុងភ្នំពេញ។ មានភូមិសាស្ត្រខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ ខាងកើតជាប់នឹងខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ និងខាងលិចជាប់នឹងប្រទេសថៃ។ ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាទាំងមូលដែរ មានរដូវពីរសំខាន់ៗគឺរដូវវស្សា និងរដូវប្រាំង។ រដូវវស្សាចាប់ផ្តើមពីខែមិថុនាដល់ខែវិច្ឆិកា ចំនែកឯរដូវប្រាំងពីខែធ្នូ ដល់ខែឧសភា។ អាកាសធាតុក្តៅបំផុតនៅរដូវប្រាំងមានរហូតដល់ ៣៨ អង្សាសេ ហើយអាកាសធាតុមានការប្រែប្រួលទៅតាមរដូវកាលនីមួយៗ។ ខេត្តបាត់ដំបងគ្របដណ្តប់ដោយផ្ទៃដីចំនួន ១.១៦២.២០០ ហិចតា ដែលក្នុងនោះមាន ៤១៥.២០០ហិកតាជាដីដែលអាចដាំដំនាំបាន ៣១៥.១០០ហិចតាជាវាលស្រែ ៤៤៤.២០០ហិចតាជាដីព្រៃឈើ ហើយនិង ១៤៥.៨០០ហិចតាជាវាលលិចទឹកនៅជាប់តាមដងទន្លេសាប និងផ្ទៃដីផ្សេងៗទៀតចំនួន ២៥៧.១០០ហិចតា។
ខេត្តបាត់ដំបងចែកចេញជា១៣ស្រុក
- 0201 ស្រុកបាណន់
- 0202 ស្រុកថ្មគោល
- 0203 ស្រុកបាត់ដំបង
- 0204 ស្រុកបវេល
- 0205 ស្រុកឯកភ្នំ
- 0206 ស្រុកមោងឫស្សី
- 0207 ស្រុករតនៈមណ្ឌល
- 0208 ស្រុកសង្កែ
- 0209 ស្រុកសំឡូត
- 0210 ស្រុកសំពៅលូន
- 0211 ស្រុកភ្នំព្រឹក
- 0212 ស្រុកកំរៀង
- 0213 ស្រុកគាស់ក្រឡ
[កែប្រែ] តំបន់ទេសចរណ៍
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
[កែប្រែ] ប្រាសាទបាណន់
ប្រាសាទបាណន់ជារចនាបថកណ្តាលស.តទី ១១ និងចុងស.តទី ១២។ ព្រះរាជាដែលបានកសាងមុនគេគឺព្រះបាទឧទយាទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១.១២១៩)។ ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ,ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។ រមណីយដ្ឋានប្រាសាទបាណន់គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផង និងជារមណីយដ្ឋានធម្មជាតិផង ពីព្រោះកសាងឡើងនៅលើកំពូលភ្នំប្រកបទៅដោយធម្មជាតិព្រៃព្រឹក្សាដ៏ស្រស់ត្រកាល ព្រមទាំងមានទឹកស្ទឹងសង្កែរួមជាមួយផង។ ភូមិសាស្ត្រ និង បរិស្ថានជុំវិញបានផ្តល់អំនោយផលបន្ថែមទៀតលើវិស័យទេសចរណ៍ ពីព្រោះសងខាងដងផ្លូវទៅកាន់រមនីយដ្ឋាននេះសំបូរទៅដោយភោគផលដំនាំកសិកម្មដូចជាស្រូវ ជាពិសេសចំការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុងព្រះរាជាណាចក្រកម្ពុជា មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផលក្នុងមួយឆ្នាំ ២ ដង ហើយបានដឹកនាំទៅលក់តាមបណ្តាខេត្តនានានិងទីក្រុងភ្នំពេញផង។
[កែប្រែ] ប្រាសាទវត្តឯក ឬ ឯកភ្នំ
ប្រសាទវត្តឯក ឬ ឯកភ្នំ ជាស្ថាបត្យកម្មរចនាបទក្នុងស.តទី ១១ កសាងឡើងនៅក្នុងឆ្នាំ១០២៧ ក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ (១០០២-១០៥០) ។ ប្រាសាទវត្តឯកមានទីតាំងនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ចំងាយ ១៥ គ.ម ពីទីរួមខេត្ត។ នៅជុំវិញប្រាសាទមានគូទឹកមួយ សព្វថ្ងៃប្រាសាទនេះត្រូវបាក់បែកជាច្រើនអន្លើដោយមូលហេតុធម្មជាតិ និង ការជីកកកាយពីមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ប្រាសាទនេះនៅមានទ្រង់ទ្រាយល្អខ្លះគួរឱយអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា។
[កែប្រែ] ប្រាសាទបាសែត
ប្រាសាទបាសែតត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទសុរិយវរ្ម័នទី ១ (១០០២-១០៥០) ដែលមានទីតាំងលើទួលមួយចំងាយ ១៥ គ.ម ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទបាសែត ជាស្ថាបត្យកម្មក្នុងស.វទី ១១ កសាងឡើងក្នុងចន្លោះឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅក្បែរប្រាសាទនេះមានស្រះទឹកបុរាណមួយរាងការេ ២០ម បួនជ្រុង ជំរៅ១២ម លក្ខណៈពិសេសរបស់ស្រះទឹកបុរាណនេះគឺមានទឹកខួបប្រាំង ខួបវស្សា។
[កែប្រែ] ប្រាសាទស្នឹង
ប្រាសាទស្នឹងស្ថិតនៅក្នុងឃុំស្នឹង ស្រុកបាណន់ មានចំងាយ ២២ គ.ម ពីទីរួមខេត្ត។ ប្រាសាទស្នឹងកសាងអំពីឥដ្ឋនៅលើទួលមួយបណ្តោយ ៣០ម ទទឹង ២០ម។ តាមការសង្កេតមើល ប្រាសាទនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងបណ្តាប្រាសាទកសាងក្នុងសតរត្សទី ១២ ដែរ។ ប្រាសាទចំនួន ២ ស្ថិតនៅក្នុងបរិវេណរត្តស្នឹង និង មួយទៀតស្ថិតនៅពីមុខវត្ត នៅលើបណ្តោយផ្លូវជាតិលេខ ១០ ដែលជាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅក្រុងប៉ៃលិន។
[កែប្រែ] ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីទីរួមខេត្ត។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿងព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
[កែប្រែ] អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យអំឡុងទស្សវត្សទី ៧០ ប្រជាជនជាច្រើនរយពាន់អ្នកត្រូវបានពលីក្នុងការកសាងអាងទឹកនេះ។ អាងកំពីងពួយស្ថិតនៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីទីរួមខេត្ត និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យកសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទត្រី។
[កែប្រែ] សេកសក
សេកសកគឺជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតនៅចំងាយ៥៦ គ.ម ពីទីរួមខេត្ត ក្នុងភូមិសាស្រ្តភូមិផ្លូវមាស ស្រុករតនៈមណ្ឌល លើកំនាត់ផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ មានទឹកហូរថ្លាឆ្វង់ហូរកាត់ដោយដុំសិលារដិបរដុបគួរជាទីមនោរម្យ។ នៅលើមាត់ច្រាំងមានព្រៃព្រឹក្សាដុះស្អេកស្កះនិងមានម្លប់ត្រឈឹងត្រឈៃ។ សកម្មភាពរស់នៅរបស់ប្រជាជននៅក្បែរតំបន់នេះគឺពឹងទៅលើការធ្វើស្រែចំការ។ ដំនាំទាំងអស់នេះគឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។
[កែប្រែ] ស្ទឹងចំលងគួយ
រមនីយដ្ឋានស្ទឹងចំលងគួយ គឺជារមនីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យ ស្រុកសំឡូត មានចំងាយ ៨២គ.ម ពីទីរួមខេត្តបាត់ដំបង។ ស្ទឹងចំលងគួយ ជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែរ មានទេសភាពគួរជាទីត្រេកត្រអាល មានទឹកថ្លាឆ្វង់ហូរកាត់ថ្មដាធំៗ នៅមាត់ស្ទឹងមានដើមឈើធំៗម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានទៅកំសាន្តទីនោះ។ ភូមិសាស្ត្រនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជាក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្បែរតំបន់នេះ ភាគច្រើនប្រកបរបរធ្វើស្រែចំការ។
[កែប្រែ] បន្ទាយសត្វ
បន្ទាយសត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទរស់នៅ ស្ថិតនៅក្នុងភូមិកោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គ.ម ពីទីរួមខេត្តបាត់ដំបង។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាប គឺគេអាចទៅទស្សនាបានដោយធ្វើដំនើរតាមផ្លូវទឹកមានកាណូតទូកជាដើម នៅរដូវវស្សាតាមដងស្ទឹងសង្កែរ។
[កែប្រែ] ភ្ពាប់ទៅទំព័រដទៃ
- ពត៌មានខេត្តក្រុង[1]
អត្ថបទនេះគឺជា stub.លោកអ្នកបាន ជួយវីគិផេឌាឲ្យវាគ្រប់នឹងល្អ.