Web Analytics

See also ebooksgratis.com: no banners, no cookies, totally FREE.

CLASSICISTRANIERI HOME PAGE - YOUTUBE CHANNEL
Privacy Policy Cookie Policy Terms and Conditions
សេដ្ឋកិច្ច - Wikipedia

សេដ្ឋកិច្ច

From Wikipedia

[កែប្រែ] សេដ្ឋកិច្ច និង សេដ្ឋសាស្ត្រ

យោងតាមវចនានុក្រមខ្មែររៀបរៀងដោយ សម្តេចសង្ឃរាជ ជួន ណាត (១៩៦២) ដែលខាងវិទ្យាស្ថានភាសាជាតិបានអំពាវនាវឲ្យប្រើប្រាស់ជាគោល​នោះ​ ​បាន​ពន្យល់​ពាក្យ​សេដ្ឋកិច្ចថា​បាន​មក​ពី​បន្សំ​រវាង​ពាក្យ សេដ្ឋ + កិច្ចការ ក្នុង​នោះ​ពាក្យ"សេដ្ឋ" មាន​ន័យ​ថា ប្រសើរ ឧត្តុង្គឧត្តម។​ ​រួម​សេចក្តី​មក សេដ្ឋកិច្ច​មាន​ន័យ​ថា​ជា​កិច្ចការ​ដ៏ឧត្តុង្គ​ឧត្តម​ថ្លៃថ្លា ឬ​ក៏​ជា​កិច្ចការ​ទាំង​ឡាយ​ដែលធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចំរើន ។ ចំណេរក្រោយ​មកមានការ​ប្រើ​ប្រាស់ពាក្យនេះក្នុងន័យប្រាស​ចាក​ពី​ន័យ​ដើម​របស់វា ពោលគឺនៅពេល​ដែលពាក្យនេះត្រូវបានយកទៅប្រើឲ្យសមន័យទៅនឹងពាក្យបារាំងឬអង់គ្លេសថា អេកូនូមី (Economy)។ លោក រ. គោវិទ (១៩៦៧) បានពន្យល់ពាក្យសេដ្ឋកិច្ច នេះថា ជាការសន្សំទុកឲ្យចំរើនឡើង ឬជាកិច្ចការរាជការដែលទាក់ទងនឹងពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ ។ ចំណែកលោក ហ៊ាន សាហ៊ីប និងហ៊ីង ថូរ៉ាក់ស៊ី (២០០៤) បាន បញ្ជាក់ពីការប្រើប្រាស់ពាក្យនេះសំដៅទៅលើអត្ថន័យ​បីជាសំខាន់ ១) សេដ្ឋកិច្ចគឺជាសំណុំនៃទំនាក់ទំនងផលិតកម្មសង្គម និង ជាខឿនទៃទំនាក់ទំនងនេះ ២) សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬទំហំសេដ្ឋកិច្ចដូចជា៖ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម ៣) សេដ្ឋកិច្ចក្នុងន័យកម្មវត្ថុសិក្សា (សេដ្ឋសាស្ត្រ)។​ ​ ចំណែកឯពាក្យថាសេដ្ឋសាស្ត្រវិញគ្រាន់តែសំដៅទៅលើសាស្ត្រា ឬវិជ្ជាដែលពន្យល់អំពីរបៀបរបបឬបែបផែននៃសេដ្ឋកិច្ច ។ តែយ៉ាងណា ន័យរបស់ពាក្យសេដ្ឋកិច្ច និងសេដ្ឋសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះគឺជាន័យដែលផ្តល់ឲ្យដោយលោក រ. គោវិទជាចម្បង។

បើវិភាគពាក្យតាមនិរុត្តិសាស្ត្រ(etymology) ពាក្យថាសេដ្ឋកិច្ចគឺបានមកពីពាក្យក្រិច(ភាសាក្រិច)​ οίκω [oeko=ផ្ទះ] និង νέμω​ [nemo=ការបែងចែក] ពោលគឺសំដៅទៅ​ លើការចាត់ចែងទាំងឡាយនៅក្នុងផ្ទះដោយមេគ្រួសារ។​ ន័យដើមរបស់ពាក្យនេះ​ដូចជាមានលក្ខណៈចំឡែកបន្តិចបើប្រៀបធៀបទៅនឹងវិសាលភាពនៃអត្ថន័យរបស់ពាក្យដែលកំពុង ត្រូវបានប្រើប្រាស់នាពេលបច្ចុប្បន្ន ពោលគឺយើងច្រើននិយាយសំដៅទៅដល់ន័យថាជាកិច្ចការសង្គមជាធំ។ ប៉ុន្តែ​បើ​គិត​ឲ្យ​ល្អិត​បន្តិច​នោះ​ គ្រួសារនិង​សង្គម​មាន​លក្ខណៈ​រួម​គ្នា​ច្រើន​នៅក្នុងការចាត់ចែងកិច្ចការនិង​ធនធាន។ គ្រួសារប្រឈម​មុខ​នឹង​ការសំរេចចិត្តជាច្រើនដូចជាថា​​តើ​សមាជិក​ក្នុង​គ្រួសារ​និមួយៗត្រូវធ្វើ​អ្វី​ខ្លះ? អ្នកណា​ជា​អ្នក​បោកគក់​? អ្នកណា​ជា​អ្នកដាំស្ល​? តើ​ចំណូល​ដែល​រកបាន​ត្រូវ​សន្សំ​ប៉ុន្មាន​និង​ចាយ​វាយ​ប៉ុន្មាន? តើត្រូវចាយវាយលើ​អ្វី​ខ្លះ រាប់ចាប់តាំង​ពី​ការចំណាយប្រចាំថ្ងៃ ការចំណាយលើការសិក្សា​របស់​កូនៗ ការ​ដាក់ទុន​រកស៊ី ។ល។ និយាយ​អោយ​ខ្លី​ គ្រួសារនិមួយៗ​ត្រូវ​បែងចែក​ធនធាន​របស់​ខ្លួន​ក្នុង​ចំណោម​សមាជិកដោយ​ផ្អែក​លើ​សមត្ថភាព​ ការខិតខំ​ប្រឹងប្រែង ចំណង់​ចិត្តរបស់​ពួកគេ​ម្នាក់ៗ និងត្រូវធ្វើយ៉ាងណាដើម្បីរក្សាលំនឹងស្ថានភាព​គ្រូសារផងដែរ។ ​យើងតែងតែប្រើប្រាស់ពាក្យថា​សេដ្ឋកិច្ចគ្រួសារ"សម្រាប់សំដៅទៅដល់កិច្ចការដែលបានរៀបរាប់ មកខាងលើនេះ។ ​សង្គម​ក៏​ដូចជា​គ្រួសារ​មួយដែរ គឺតែងជួប​ប្រទះការសំរេចចិត្ត​ជាច្រើនដូចជា​តើ​ត្រូវ​ផលិតអ្វី? ផលិត​ដោយ​របៀបណា? ផលិត​សំរាប់​អ្នកណា? និងដើម្បីអ្វី?

ជាទូទៅ​ពាក្យ​សេដ្ឋសាស្ត្រសំដៅ​ទៅ​លើកិច្ចការសង្គមជាជាងកិច្ចការគ្រួសារ ពីព្រោះថាទ្រឹស្តីដែល​នឹង​លើក​យកមក​អធិប្បាយ​នៅ​ទីនេះ​មានឫសគល់ជាការដោះស្រាយបញ្ហា សង្គមជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ គោលគំនិតសេដ្ឋសាស្ត្រអាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយលើគ្រប់បញ្ហាដែលចោទមានឡើង សូម្បីតែបញ្ហាផ្ទាល់ខ្លូន។ ហើយក៏មានសេដ្ឋវិទូខ្លះ​បាន​សិក្សា​លើ​ប្រធានបទសង្គម​ដូច​ជា​អាពាហ៍ពិពាហ៍​ ​ទោសប្រហារជីវិត​រហូត​ដល់ស្ថាប័ននយោបាយ​។​ យើងនឹងពិនិត្យទៅលើការឲ្យនិយមន័យដល់ពាក្យសេដ្ឋសាស្ត្រដោយបណ្តាសេដ្ឋវិទូនៅគ្រប់មជ្ឈដ្ឋាន ហើយនិងពីអ្វីៗដែលពូកគេនិយាយអំពីសេដ្ឋសាស្ត្រ។ តែសូមបញ្ជាក់ថាសេដ្ឋវិទូមិនដែលពេញចិត្តនឹងនិយមន័យណាមួយដែលខ្លួនបានផ្តល់ឲ្យនោះទេ ពួកគេមានអារម្មណ៍ថាវាមានន័យច្រើនជាងនេះទៅទៀត។

លោក Jean-Baptiste Say បានសរសេរថា៖​ "កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺធ្វើឲ្យដឹងថា តើធនធានធម្មជាតិនានាកកើតឡើងដូចម្តេច? និងប្រើប្រាស់ដូចម្តេច? ដើម្បី​បំពេញ​​សេចក្តី​ត្រូវកា​ររបស់​សង្គមជាតិ"។ ផ្អែកលើ​និយមន័យ​នេះ យើងអាច​យល់​បាន​ថា សេដ្ឋវិទូ​ព្យាយាម​​យល់​ឲ្យ​កាន់តែច្បាស់នូវដំណើរការ​បំឡែង​ធនធាន​ដែលមាន រហូតទៅ​ដល់​ការប្រើប្រាស់​ចុងក្រោយ ហើយ​បំណង​សំខាន់​បំផុត​នោះ​គឺ​បំពេញ​តម្រូវការ​នៃ​បណ្ដុំ​មនុស្ស ។ ទោះបីយ៉ាងណា​និយមន័យ​នេះ​នៅតូច​ចង្អៀត​ណាស់​សំរាប់​វិសាលភាព​សេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ន ។

លោក Lionel Robbins​​ បានផ្តល់និយមន័យថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថរបស់មនុស្សឈរលើទំនាក់ទំនងរវាងសេចក្តីត្រូវការចុងក្រោយ​និង​ធនធាន​កម្រ ដែលមានជម្រើស​ក្នុង​ការប្រើប្រាស់"​។ ជានិយមន័យដែលបន្ថែមន័យបន្តិចទៅលើនិយមន័យខាងលើដោយបញ្ជាក់ពីជម្រើសនៃសេចក្តីនេះដោយយោងទៅលើការគ្របគ្រង នូវធនធាន ដោយ​ផលិត​ជា​វត្ថុ​ប្រើប្រាស់​ចុងក្រោយ​តាមវិធី​ប្រសើរ​បំផុតទៅតាម​សេចក្តី​ត្រូវការ​របស់សង្គម​។ ក្នុងនេះ​សេដ្ឋសាស្ត្រ​មិនចាប់អារម្មណ៍​លើទំនិញ​ពាក់កណ្ដាល​សំរេច​ទេ​ ដោយ​ធ្វើយ៉ាងណា​ឲ្យតែបាន​ទំនិញ​ចុង ក្រោយ​គ្រប់គ្រាន់​នឹង​បំពេញ​សេចក្តីត្រូវការ។

លោក Karl Mark ឲ្យនិយមន័យថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាអំពីក្រិត្យក្រម មុខងារ និងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្សនិងមនុស្សតាមរយៈផលិតកម្ម ការបែងចែក ការផ្លាស់ប្តូរ និងការប្រើប្រាស់ធនធាននានាក្នុងតំណាក់កាលនៃការអភិវឌ្ឍន៍សង្គម" ។ សេដ្ឋវិទូនេះបានផ្តល់និយមន័យដ៏ទូលាយមួយដែល​រួមមាន​ការសិក្សា​ពី​សមាសភាគ​នៅក្នុង​សេដ្ឋកិច្ច ទំនាក់ទំនងរវាងសមាសភាគទាំងនោះ​ ផលិតកម្ម ការបែងចែកផលិតផលសំរេច និងការបែងចែកផលនៅក្នុងសង្គមផងដែរ ។ សមាសភាគសេដ្ឋកិច្ច នៅទីនេះ​បញ្ជាក់​តាមរយៈ​ទំនាក់ទំនង​រវាងមនុស្សនិងមនុស្សដែលមានដូចជាផលិតករ អ្នកប្រើប្រាស់ និងរដ្ឋាភិបាលជាដើម។ តែសេដ្ឋសាស្ត្រ​មិនគ្រាន់តែ​ចាប់​អារម្មណ៍​តែ​ក្នុង​ដំណាក់កាល​នៃការ​អភិវឌ្ឍន៍​សង្គម​ទេតែ​សំរាប់​ជីវិត​សេដ្ឋកិច្ច​ពីដើមដល់ចប់ ។

លោក Paul Samuelson បានសរសេរថា "កម្មវត្ថុសិក្សាស្តីពីសេដ្ឋសាស្ត្រគឺជាការប្រើប្រាស់ធនធាន ភោគទ្រព្យដែលមានកំណត់សំរាប់ផលិតទំនិញនិងសេវា រួចបែងចែក​របស់​ទាំងនោះ​ទៅអោយ​វណ្ណៈ និងក្រុមមនុស្សផ្សេងៗគ្នា"។ និយមន័យនេះខ្លីនិងមានន័យគ្រប់គ្រាន់ដែលបញ្ជាក់ពីកម្មវត្ថុនៃសេដ្ឋសាស្ត្រ ហើយងាកចេញពីន័យបែបសង្គមសាស្ត្រដែល​សេដ្ឋវិទូ​ទាំងបី​ខាងលើ​បានផ្តល់ដោយ​រក្សា​ខ្លឹមសារ​ដែលជា​កម្មវត្ថុ​នៃ​សេដ្ឋសាស្ត្រ។

សេដ្ឋវិទូ Alfred Marshall បានអោយនិយមន័យយ៉ាងសាមញ្ញថា "សេដ្ឋសាស្ត្រគឺការសិក្សាអំពីជីវិតធម្មតានៃមនុស្សជាតិ " ។ នេះជានិយមន័យយ៉ាងទូលាយ​បំផុត​ដែល​ជា​កម្មវត្ថុ​សិក្សា​នៃ​សេដ្ឋសាស្ត្រ​សំរាប់​ពេល​បច្ចុប្បន្ន ពោលគឺសេដ្ឋសាស្ត្រ​អាចយកទៅប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងក្របខ័ណ្ឌជាគោលការណ៍មួយដែលនឹងយកមកបកស្រាយនៅ ចំណុច​ជាបន្តបន្ទាប់ខាងក្រោម។ សេដ្ឋវិទូភាគច្រើនកំណត់ឲ្យនិយមន័យសេដ្ឋសាស្ត្រថា "ជាការសិក្សាអំពីរបៀបដែលសង្គមនិមួយៗចាត់ចែងធនធានដ៏កម្ររបស់ខ្លួន" ឬ អាចសរុបមួយទៀតថា "សេដ្ឋសាស្ត្រជាវិទ្យាសាស្ត្រសិក្សាស្រាវជ្រាវរកវិធីដើម្បីដោះស្រាយបញ្ហា ការប្រើប្រាស់ឲ្យចំទីកន្លែង និងចំពេលវេលា​ និងឲ្យមានប្រសិទ្ធភាព នូវធនធានសេដ្ឋកិច្ច ឬកត្តាផលិតកម្មដែលយើងមានដោយកម្រ និងគ្រប់គ្រងកត្តាទាំងនេះក្នុងទិសដៅបំពេញឲ្យបាននូវតំរូវការរបស់សង្គមមនុស្ស" (សាហ៊ីប និង ថូរ៉ាក់ស៊ី ២០០៤)។ ពិនិត្យតាមនិយមន័យនេះ មានពាក្យ​បីសំខាន់គឺរបៀប​ វិធីសាស្ត្រចាត់ចែងធនធានកំរ និងសង្គម អាចប្រែបានថាជាក្បួនខ្នាត ដែលសំដៅទៅលើការរៀបចំធានធានដែលមានកំណត់ ដូចជាផ្ទៃដី ធនធានធម្មជាតិ ប្រជាជន ដោយធ្វើយ៉ាង​ណាឲ្យទទួលផលមកវិញជាអតិបរមា ហើយមិនមែនសំរាប់មនុស្សម្នាក់ៗទេ តែសំរាប់បណ្ដុំមនុស្សទាំងអស់ ឬក៏សង្គមមួយ។

មុខវិជ្ជា​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​សាខា​គឺ៖​ មីក្រូសេដ្ឋកិច្ចដែល​សិក្សា​ពី​បុគ្គល​​ម្នាក់ៗ​មានដូចជា​គេហជន​ និង​អាជីវកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច​ជាកាសិក្សា​​ពីកិច្ចការ​របស់​ប្រទេស​មួយទាំងមូល​​ដែល​ជាទូទៅ​ពិចារណា​ទៅលើ​ការផ្គត់ផ្គង់សរុប​និងតម្រូវការសរុប​ មូលធន និងទំនិញ។ ចំណុច​ដែល​ទទួល​ការចាប់អារម្មណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​មាន​ ការបែងចែកធនធានកំរ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និង​​​ការប្រកួតប្រជែង​។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចត្រូវ​បានយក​ទៅ​ប្រើប្រាស់កាន់តែច្រើនឡើងដើម្បីដោះស្រាយ​បញ្ហា​ទាំងឡាយដែល​ទាក់ទង​ទៅនឹង​ជម្រើស​នៅក្រោម​ភាពកំរ ឬការកំណត់​តម្លៃ​សេដ្ឋកិច្ច​។km:សេដ្ឋកិច្ច

Static Wikipedia (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - en - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu -

Static Wikipedia 2007 (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - en - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu -

Static Wikipedia 2006 (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu

Static Wikipedia February 2008 (no images)

aa - ab - af - ak - als - am - an - ang - ar - arc - as - ast - av - ay - az - ba - bar - bat_smg - bcl - be - be_x_old - bg - bh - bi - bm - bn - bo - bpy - br - bs - bug - bxr - ca - cbk_zam - cdo - ce - ceb - ch - cho - chr - chy - co - cr - crh - cs - csb - cu - cv - cy - da - de - diq - dsb - dv - dz - ee - el - eml - en - eo - es - et - eu - ext - fa - ff - fi - fiu_vro - fj - fo - fr - frp - fur - fy - ga - gan - gd - gl - glk - gn - got - gu - gv - ha - hak - haw - he - hi - hif - ho - hr - hsb - ht - hu - hy - hz - ia - id - ie - ig - ii - ik - ilo - io - is - it - iu - ja - jbo - jv - ka - kaa - kab - kg - ki - kj - kk - kl - km - kn - ko - kr - ks - ksh - ku - kv - kw - ky - la - lad - lb - lbe - lg - li - lij - lmo - ln - lo - lt - lv - map_bms - mdf - mg - mh - mi - mk - ml - mn - mo - mr - mt - mus - my - myv - mzn - na - nah - nap - nds - nds_nl - ne - new - ng - nl - nn - no - nov - nrm - nv - ny - oc - om - or - os - pa - pag - pam - pap - pdc - pi - pih - pl - pms - ps - pt - qu - quality - rm - rmy - rn - ro - roa_rup - roa_tara - ru - rw - sa - sah - sc - scn - sco - sd - se - sg - sh - si - simple - sk - sl - sm - sn - so - sr - srn - ss - st - stq - su - sv - sw - szl - ta - te - tet - tg - th - ti - tk - tl - tlh - tn - to - tpi - tr - ts - tt - tum - tw - ty - udm - ug - uk - ur - uz - ve - vec - vi - vls - vo - wa - war - wo - wuu - xal - xh - yi - yo - za - zea - zh - zh_classical - zh_min_nan - zh_yue - zu