ភូមិវិទ្យា
From Wikipedia
ភូមិវិទ្យា គឺសិក្សាអំពីផែនដី។វិទ្យាសាស្រ្តនេះបង្រៀនលក្ខណះស្ទឺងមហាសមុទ្រជួរភ្នំ។ស។ក៏រៀនដែរអំពីប្រជាជននៅដីមួយ(ប្រជាពលរដ្ឋ)និងធើ្វគូរផែនទី។
តាមវិគីផេឌាបារាំង, ភូមិវិទ្យាជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី។ តាមជនជាតិក្រិក, នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី។ វាជាវិទ្យា សាស្រ្តមួយ ឆ្លើយតបនឹងចំណង់គំហើញថ្មី, និងសំដៅកំណត់នយោបាយទន្រ្ទានកាន់កាប់ទឹកដីដែលមានប្រយោជ។ ស្ត្រាបុង (Strabon) ភូមិវិទូជនជាតិក្រិក អំឡុង 57 ម.គ.ស.បាននិយាយថា ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។
បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រាវភូមិវិទ្យាគឺ ការវិភាគលំហនៃបាតុភូតធម្មជាតិនិងមនុស្សជាតិ (ភូមិវិទ្យាប្រៀបដូចនឹងការសិក្សានៃរបាយ), បណ្តាការសិក្សាបរិវេណ(បណ្តាទីកន្លែង និងបណ្តាតំបន់), សិក្សាទំនាក់ទំនងធរណី-មនុស្ស, និងស្រាវជ្រាវក្នុងវិទ្យាសាស្ត្រផែនដី។ ទោះជាយ៉ាងណាក្តី ភូមិវិទ្យាទំនើបជាវិធានប្រមូលផ្តុំគ្រប់វិទ្យាសាស្ត្រក្នុងគោលដៅស្វែងយល់ពិភពលោក និងរាល់ស្មុគ្រស្មាញធម្មជាតិមនុស្សជាតិរបស់ពិភពលោកដោយហេតុថាជាស្ពានរវាងវិទ្យាសាស្ត្រមនុស្ស និងវិទ្យាសាស្ត្ររូបនិយម, ភូមិវិទ្យាត្រូវបានចែកចេញជាបីមែកធាងចំបង គឺ ភូមិវិទ្យាមនុស្ស, ភូមិវិទ្យាបរិធាន និង ភូមិវិទ្យារូបនិយម។អាចនិយាយថាភូមិវិទ្យាជា"មាតានៃគ្រប់វិទ្យាសាស្ត្រ" និងជា "ជនសំយោគចំណេះដឹង"
បណ្តាភូមិវិទូនៃសម័យទំនើបតែងតែចោទសំណួរចំបងៗ ចំនួន 4 កាលបើគេទាំងអស់គ្នានិយាយដល់ផែនដី ៖
- ១- អ្នកណា (who) : បណ្តាបុគ្គល/បណ្តាសង្គម កាន់កាប់លំហ រួមនឹងបណ្តាតំលៃនិងបណ្តារបៀបរស់នៅរបស់គេទាំងនោះ
- ២- អ្វី (what) : ផលប៉ះពាល់នៃជនទាំងនេះ អាចជាសេដ្ឋកិច្ច, សង្គម, ឬបរិធាន, ផលបានមកពីបណ្តាស្ថាប័នរបស់គេ, នៃការស្រាវជ្រាវ, នៃបណ្តាបច្ចេកទេស, នៃបណ្តាបម្លាស់ប្តូរ ឬទំនាញផលពី
បណ្តាធនធានធម្មជាតិ
- ៣- នៅទីណា (where) :ទីតាំងនៃបណ្តាសកម្មភាពទាំងនេះនៃមនុស្ស
- ៤- ពេលណា (when) : ប្រវត្តិកាលដែលបុគ្គលទាំងឡាយ ឬសង្គមទាំងឡាយ ផលិតបណ្តាលំហដែលបន្ថែមលើលំហដែលមានរួចហើយ
ជាការពិតណាស់ ការវិភាគភូមិវិទ្យាគ្រប់ជ្រុងជ្រោយមួយទាមទារអោយមានសំណួរហូរហៀរបន្ថែមទៀត ដូចជា ( ហេតុអ្វី(why)? - កម្មវត្ថុទាំងឡាយនៃបណ្តាបុគ្គល/បណ្តាសង្គម; យ៉ាងមេច(how)? - បណ្តាទំនាក់ទំនងនៃអំណាចក្នុងលំហ; ទៅដល់ណា?(until where) - បណ្តាកំរិតព្រំដែន, បណ្តាភាពរអាក់រអួល, បណ្តាកំរិតកំណត់... )
Contents |
[កែប្រែ] ប្រវត្តិនៃពាក្យភូមិវិទ្យា
ភូមិវិទ្យាដែលពាក្យអង់គ្លេសប្រែថាGeography។ Geography (ដែលគួបផ្សំដោយបណ្តាពាក្យក្រិក Geo (γη) ឬ Gaea (γαια) មានន័យថា "ផែនដី"; និងពាក្យgraphein(γραφειν) មានន័យថា "បរិយាយ" ឬ "សរសេរ" ឬ "គូរផែនទី") ជាការសិក្សាអំពីផែនដីនិងកត្តាពិសេសរបស់វា ព្រមទាំងសិក្សាអំពីរបាយនៃជីវិតនៅលើផែនដី។បើបកប្រែតាមន័យត្រង់, ភូមិវិទ្យាមានន័យថា "អធិប្បាយផែនដី"។ អ្នកដែលប្រើពាក្យភូមិសាស្ត្រ (geography) មុនគេបង្អស់ គឺលោក Eratosthenes (២៧៥- ១៩៥ ម.គ.ស.) នៅប្រទេសក្រិក។
Eratosthenes(២៧៥- ១៩៥ ម.គ.ស.) គឺជាមនុស្សដំបូងដែលប្រើភូមិសាស្រ្តនៅប្រទេសក្រិក។គេឲ្យឈោ្មះ<<យាឡា>> (γαια)។ ប្រជាជនក្រិកគឺជាមនុស្សដំបូងដែលធើ្វផែនទី។ ប៉ុនែ្តមនុស្សទាំងអស់បានគឹតថាផែនដីគឺជារាបសើ្ម។ប្រហែលប្រជាជនក្រិកបានដិងមុនគេ។មាន មនុស្សខ្លះនៅប្រទេសនោះដែលបានដឹង។
- Parmenides.
- Pythagoras.
- Anaxagoras:លោកនេះបានដិងពីពោ្រះការកាន់របស់គ្រាស។
- Eratosthenes: លោកនេះបានគិតខ្នាតរបស់ផែនដី។
[កែប្រែ] ចំណែករបស់សិក្សានេះ
មានពីរចំណែក:
[កែប្រែ] ភូមិសាស្ត្ររបស់ផែនដី
ផែនដីមាន:
- (lithosphere)
- ជលាដែន
- បរិយកាស
- (pedosphere)
- ជីវគោល។
ភូមិសាស្រ្តរបស់ផែនដីមានដែរ
- ជីវភូមិសាស្រ្ត។
- អាកាសធាតុសាស្រ្ត។
- សិក្សានៃសមុទ្រ។
- ដែលច្រណែន។
- ប្រជពីវិភាគ។
- ភូមិសណ្ធានវិឡា។
- ជលកកវិឡា។
[កែប្រែ] ភូមិសាស្រ្តរបស់ប្រជាជន
ប្រជាជននៅដីមួយ។
[កែប្រែ] បណ្តាទី្វបលើផែនដី
នៅផែនដីមាន៧ទ្វីប។៥មានមនុស្សនិង២ទទេ។
- ទី្វបដែលមានមនុស្ស
-
- ទី្វបអាស៊ី
- ទ្វីបអាមេរិក
- ទី្វបអាហ្វ្រិក
- ទី្វបហ្វូងកោះ
- ទី្វបអឺរ៉ុប
- ទី្វបដែលអត់មានមនុស្ស
-
- ទី្វបខាងត្បូបំផុត
- ទី្វបខាងជើង
[កែប្រែ] បណ្តាមែកធាងនៃភូមិវិទ្យា
[កែប្រែ] ភូមិវិទ្យារូបនិយម
ភូមិវិទ្យារូបនិយម សិក្សាអំពីវិទ្យាសាស្ត្រផែនដី។ វាមានគោលដៅស្វែងយល់លក្ខណះរូបធាតុនៃផែនដី ព្រមទាំងស្រទាប់ស្វែរលីតូ, ស្រទាប់ស្វែរអ៊ីដ្រូ, ស្រទាប់ស្វែរខ្យល់អាកាស, ស្រទាប់ស្វែរប៉េដូ និងស្រទាប់ស្វែរប៊ីយូ។ ភូមិវិទ្យារូបនិយមត្រូវបានចែកចេញជាច្រើនផ្នែកធំទូលាយ ដូចជា៖
- ភូមិវិទ្យាជីវៈ
- ភូមិវិទ្យាអាកាសធាតុ និងភូមិវិទ្យាបូរាណអាកាសធាតុ
- ភូមិវិទ្យាឆ្នេរសមុទ្រ
- ភូមិវិទ្យាបរិថាន និងគ្រប់គ្រង
- ភូមិវិទ្យាប្រថពី (វាស់ក្រឡាផែនដី)
- ភូមិវិទ្យាសណ្ឋានផែនដី
- ភូមិវិទ្យាជលកក
- ភូមិវិទ្យាជលសាស្រ្ត (ភូមិវិទ្យាបឹងបួរ)
- ភូមិវិទ្យាបរិស្ថានទេសភាព
- ភូមិវិទ្យាមហាសមុទ្រ
- ភូមិវិទ្យាប៉េដូ
- Palaeogeography
[កែប្រែ] ភូមិវិទ្យាមនុស្ស
ភូមិវិទ្យាមនុស្ស ជាមែកធាងមួយនៃភូមិវិទ្យា ដែលផ្តោតទៅលើប្រព័ន្ធសិក្សានៃបណ្តាលំនាំនិងបណ្តាវិធី ដើម្បីសំលៀងអន្តរកម្មរបស់មនុស្សជាមួយនិងបរិថាន ដោយយោងទៅលើបណ្តា ហេតុនិងផលពិសេសនៃសកម្មភាពមនុស្សក្នុងរបាយលំហលើផ្ទៃនៃផែនដី ។ ភូមិវិទ្យាត្រូវបានប្រមូលផ្តុំទៅលើសំណួរថា"នៅទីណា", រីឯភូមិវិទ្យាមនុស្ស ទោះជាយ៉ាងណាក្តី ក៏ផ្តោតលើចំលើយថា "ហេតុម្តេច" នៃ "នៅទីណា"។
ភូមិវិទ្យាមនុស្សសំដៅបណ្តាទិដ្ឋភាព មនុស្ស, នយោបាយ, វប្បធម៌, សង្គម, និង សេដ្ឋកិច្ច ។ ខណះពេលដែលបញ្ហាចំបងនៃភូមិវិទ្យាមនុស្សមិនមែនជាទេសភាពរូបនិយមនៃផែនដី (មើលភូមិវិទ្យារូបនិយម), វាជាការពិបាកនឹងអាចប្រព្រឹត្តទៅបានដើម្បីពិភាក្សាភូមិវិទ្យាមនុស្សដោយមិនយោងទៅលើស្ថានភាពរូបនិយមដែលពោរពេញដោយបណ្តាសកម្មភាពមនុស្ស ហើយដែលភូមិវិទ្យាបរិថានកំពុងលេចធ្លោដែលជាទំនាក់ទំនងជាមួយភូមិវិទ្យាមនុស្ស និងភូមិវិទ្យារូបនិយម។ ភូមិវិទ្យាមនុស្ស ត្រូវបានចែកជាច្រើនផ្នែកធំទូលាយ, ដូចជា ៖
- ភូមិវិទ្យាសេដ្ឋកិច្ច
- ភូមិវិទ្យាដឹកជញ្ជូន
- ភូមិវិទ្យាអភិវឌ្ឍន៍
- ភូមិវិទ្យាប្រជាជន ឬ ប្រជាសាស្ត្រ
- ភូមិវិទ្យាទីក្រុង
- ភូមិវិទ្យាសង្គម
- ភូមិវិទ្យាឥរិយា
- ភូមិវិទ្យាទស្សនៈ (Geosophy)
- ភូមិវិទ្យាវប្បធម៌
.
- ភូមិវិទ្យានយោបាយ ឬ Geopolitics សំដៅសិក្សាអំពីភូមិសាស្ត្រ, ប្រវត្តិសាស្រ្ត និង វិទ្យាសាស្រ្តសង្គម...
- ភូមិវិទ្យាប្រវត្តិ
- ភូមិវិទ្យាកាល (Time geography)
- ភូមិវិទ្យាតំបន់
- ភូមិវិទ្យាទេសចរណ
- ភូមិវិទ្យាយុទ្ធវិធី
- ភូមិវិទ្យាយោធា
- ភូមិវិទ្យាស្រ្តី
- បណ្តាភូមិវិទ្យាកុមារ
[កែប្រែ] ភូមិវិទ្យាបរិថាន
[កែប្រែ] Geomatics
[កែប្រែ] ភូមិវិទ្យាតំបន់
[កែប្រែ] បណ្តាវិស័យពាក់ព័ន្ធ
[កែប្រែ] បណ្តាបច្ចេកទេសនៃភូមិវិទ្យា
[កែប្រែ] ផែនទីវិទ្យា
[កែប្រែ] បណ្តាប្រព័ន្ធពត៌មាននៃភូមិវិទ្យា
[កែប្រែ] Remote sensing
[កែប្រែ] បណ្តាវិធីបរិមាណនៃភូមិវិទ្យា
[កែប្រែ] បណ្តាវិធីគុណភាពនៃភូមិវិទ្យា
[កែប្រែ] បញ្ជីសំរាំងបណ្តាឈ្មោះភូមិវិទូដែលគួរកត់សំគាល់
- Eratosthenes (276 ម.គ.ស - 194 ម.គ.ស) - បានគណនាទំហំនៃផែនដី
- Ptolemy (គ.ស 90– គ.ស 168) - បានចងក្រងចំណេះដឹងក្រិកនិងរ៉ូម៉ាំងដាក់ក្នុងសៀវភៅឈ្មោះ Geographia.
- Alexander Von Humboldt (1769–1859) - បានបោះផ្សាយសៀវភៅលោកធាតុ និងជាអ្នកបង្កើតភូមិវិទ្យាជីវះវិស័យរង
- Carl Ritter (1779-1859) - បានទទួលងារជាអធិបតីដំបូងនៃភូមិវិទ្យានៅសកលវិទយាល័យប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់)
- William Morris Davis (1850-1934) - ជាបិតានៃភូមិវិទ្យាអាមេរិកាំង និងជាអ្នកអភិវឌ្ឍអំពីជុំនៃសំណឹក
- Paul Vidal de la Blache (1845-1918) - ជាអ្នកបង្កើតសាលាភូមិវិទ្យានយោបាយបារាំងនិងបានសរសេរបណ្តាគោលការនៃភូមិវិទ្យាមនុស្ស
- Walter Christaller (1893-1969) - ជាភូមិវិទូមនុស្ស និងជាអ្នកបង្កើតទ្រឹស្តីមណ្ឌលមជ្ឍឹម
- David Harvey (1935-) - ភូមិវិទូតាមលទ្ធិម៉ាក និងជាអ្នកនិពន្ធបណ្តាទ្រឹស្តីក្នុងភូមិវិទ្យាលំហនិងភូមិវិទ្យាតំបន់ទីក្រុង
- Arnold Henry Guyot (1807-1884) - ជាអ្នកបានកត់សំគាល់លើរចនាសម្ព័ន្ធនៃបណ្តាផ្ទាំងទឹកកក និងស្វែងយល់បន្ថែមអំពីចលនានៃទឹកកក, ពិសេសល្បឿនរអិលនៃទឹកកក
- Nigel Thrift (1949-) - ជាអ្នកផ្តល់ប្រភពនៃទ្រឹស្តីមិនតំណាង
- Michael Frank Goodchild (1944-) - ជាអាហារូបករី GIS លេចធ្លោម្នាក់និងជាអ្នកឈ្នះបានមេដៃនៃការបង្តើត RGS នៅឆ្នាំ 2003
- Yi-Fu Tuan (1930-) - ជាអាហារូបករីចិន-អាមេរិកាំង បានសិក្សាជាក្រេឌីតដោយចាប់ផ្តើមពីភូមិវិទ្យាមនុស្សជាមុខវិជ្ជាមួយ
[កែប្រែ] ឯកសារបង្អែក
wikipedia អង់គ្លេស